ប្រទេសថៃបានកត់ត្រាករណីជំងឺកូវីដ១៩ចំនួន ៩៥ករណី ដោយភាគច្រើនរកឃើញនៅខេត្តសាមុតសាខន
Khmer press February 23, 2021 at 1:58 pm
facebook

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ​ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ៩៥ករណី ដោយក្នុងនោះមាន ២ករណី ជាការនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់នៅតែមាន ៨៣នាក់ ដដែល។ ចំណែកចំនួនករណីក្នុងសហគមន៍ភាគច្រើន គឺនៅតែត្រូវបានរាយការណ៍ពីខេត្តសាមុតសាខន ដោយខេត្តនេះតែមួយមានអ្នកជំងឺ COVID-19 ថ្មីចំនួន ៥២នាក់។

គិតត្រឹមថ្ងៃអង្គារចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២៥,៥៩៩ ករណី ដោយមានអ្នកជំងឺ ២២,៨៨៥ នាក់ ជាករណីក្នុងស្រុក ខណៈ ២,៧១៤ នាក់ ជាអ្នកត្រឡប់ពីបរទេស។ រហូតមកដល់ពេលនេះអ្នកជំងឺចំនួន ២៤,៤៤៦ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ ហើយអ្នកជំងឺចំនួន ១.០៧០ នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ។ ទូទាំងពិភពលោកមានករណីជំងឺ COVID-19 សរុបជាង ១១២ លានករណី និងមានការស្លាប់សរុប ២.៤៩ លាននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត