ជប៉ុនវិនិយោគលើកដំបូងលើហាងលក់សម្លៀកបំពាក់ ល្បីឈ្មោះ Japan Clothing Shop Colors នៅកម្ពុជា ដោយលក់ចេញក្នុងតម្លៃត្រឹម១ដុល្លារ
Samrith Choung August 21, 2019 at 4:38 am
facebook

ភ្នំពេញ៖ ដោយសម្លឹងមើលឃើញនូវភាពរីកចម្រើននៃការប្រើប្រាស់សម្លៀកបំពាក់ ម៉ាកល្បីៗ លំដាប់ពិភពលោក របស់ប្រជាជនកម្ពុជានាសម័យថ្មីនេះ វិនិយោគិនជប៉ុនបាន បង្ហាញវត្តមាន ហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះរបស់ជប៉ុន Japan Clothing Shop Colors ជាផ្លូវការនៅផ្សារទំនើប The Bridge Mall រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ សីហា ២០១៩។
លោក Shoichi Yamamoto ជានាយកប្រតិបត្តិនៃ ហាងលក់ សម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន Japan Clothing Shop Colors បានឲ្យដឹង ហាងលក់សម្លៀកបំពាក់ Japan Clothing Shop Colors មាន ៨សាខា គឺ ៥ហាង នៅទីក្រុង តូក្យូ និង ៣ហាងទៀត នៅទីក្រុង អូសាកា ក្នុងប្រទេសជប៉ុន ហើយនិង ៤ហាងទៀត កូឡាឡាំពួរ សំាងហ្គាពូរ។
គាត់បន្ថែមថា៖ “នៅប្រទេសជប៉ុន ហាងលក់សម្លៀកបំពាក់ Japan Clothing Shop Colors គឺជាចំណាប់អារម្មណ៏នៃអ្នកសាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់គ្រប់ស្រទាប់”។

ភាពចម្រុះនៃផលិតផលសម្រាប់ស្ត្រី ដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃនានា ដែលធានាបាននូវគុណភាពល្អឥតខ្ចោះតម្លៃចាប់ពី ៣ដុល្លារឡើងទៅ។ ហាងលក់សម្លៀកបំពាក់ម៉ាក Japan Clothing Shop Colors គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកទទួលបានការបញ្ចុះតម្លៃ។ ជាពិសេស វាជាហាងដ៏ពេញនិយមបំផុតសម្រាប់ការបញ្ចុះតម្លៃពិសេសតែមួយគ្មានពីរ សម្រាប់ថ្ងៃបុណ្យឈប់សម្រាក និងបំណាច់ខែ។

លោកអ្នកអាចជាវ សម្លៀកបំពាក់ដែលមានគុណភាពល្អ ពីហាង Japan Clothing Shop Colors ក្នុងតម្លៃត្រឹមតែ ១ដុល្លារ​ (មិនទាំងអស់)​ ក្នុងរយៈពេលបីនៃការសម្ពោធហាងជាផ្លូវនៅកម្ពុជា​ គឺចាប់ពីថ្ងៃទី២០ ដល់​ ២២ សីហា​២០១៩។ លើសពីនេះទៀត មានកាបន្ថែមកាដូវត្ថុអនុស្សាវរីយ៍ជូនដល់ អតិថិជន១០០ដំបូង ដែលបានជាវផលិតផលនៅក្នុងហាង​ Japan Clothing​ ​Shop​ Colors​ អស់តម្លៃចាប់ពី ១០ដុល្លារឡើងទៅ។

សម្រាប់ព័ត៌មានលម្អិត អំពីហាងលក់សម្លៀកបំពាក់ Japan Clothing Shop Colors សូមទំនាក់ទំនងមកកាន់ Ayaka Endo រឺអាស័យដ្ឋាន ១ជាន់ទី តូបលេខ ៣៩ ផ្សារទំនើប The Bridge Mall, ទូរស័ព្ទ 096 845 0850 អ៊ីម៉ែល endoayaka.0329@gmail.com ផ្លូវរដ្ឋសភា (៧៨) សង្កាត់ទន្លេបាក់ ខណ្ឌ ចំការមន ភ្នំពេញ។