អ្នកនាង សំ ប៉ូលីដា ដែលជាសិល្បការិនី ផ្នែកកំប្លែង ដែលបច្ចុប្បន្នគាត់មានជំងឺប្រចាំកាយជាច្រើន និងជីវភាពខ្វះខាត ហើយពេលនេះអ្នកនាងក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានជំងឺប្រចាំកាយ ធ្វើឲ្យអ្នកនាងមិនអាចចេញច្រៀង ដើម្បីយកចំណូលមកទប់ថ្លៃព្យាបាលជំងឺបាន។

យោងតាមការបញ្ជាក់ពីលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា អាណិតគាត់ពេលឈឹគ្មានលុយព្យាបាល ហ៉ឺ…! តារាកំប្លែង អ្នកនាង សំប៉ូលីដា ! ពេលនេះគាត់មានជំងឺទឹកនោមផ្អែម និងដំបៅក្រពះធ្ងន់ធ្ងរ ! គាត់ត្រូវចំនាយថវិការមួយថ្ងៃ ៥០$ តែគាត់គ្មានថវិការព្យាបាលទេ ព្រោះគាត់ច្រៀងនៅហាងបានតែ១ខែ៣០០$ ណាមួយពេលនេះធ្លាក់ខ្លួនឈឺទៅច្រៀងហាងមិនកើត គ្មានលុយព្យាបាលទេ ! សូមបងប្អូនមិត្តសិល្បៈជួយគាត់ម្នាក់បន្តិចៗផងដើម្បីអោយគាត់បានលុយទៅព្យាបាលជំងឺផង ! ។ អ្នកនាង សំប៉ូលីដា បាននិយាយថា រាល់ថ្ងៃច្រៀងបានតែ១ខែ ៣៥០$ទេ ត្រូវចិញ្ចឹម្តាយផង ចិញ្ចឹមកូនផង ចាយវាយប្រចាំថ្ងៃផងចឹងវាមិនសល់ទេប្អូនជីវ៉ាអើយ ណាមួយបងចាស់ផង មិនសូវមានអ្នកហៅថតឬហៅឡើងឆាកឡើយ។ ដោយក្តីគោរពៈ អ៉ឹម ជីវ៉ា
ដោយ៖ ខ្មែរណូត