សុគន្ធ នីសា បង្ហោះសារឆ្លើយតបជុំវិញស្ថានភាពរបស់នាងនាពេលបច្ចុប្បន្ន
Khmer press March 9, 2021 at 9:27 am
facebook

ករណីដ៏ភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ស្របពេលនោះដែរ អ្នកជាប់ពាក់ព័ន្ធអ្នកនាង កែវ ចាន់និមល ក៏ត្រូវធ្វើតេស្តយកសំណាកទៅពិនិត្ររកមើលជំងឺកូវីដ-១៩ ដូចគ្នា ដោយក្នុងនោះរួមមានអ្នកសិល្បៈមួយចំនួនដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល។

ជុំវិញករណីនេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស ក៏បានបង្ហោះសារនៅលើ Facebook ថា “ជំរាបសួ​ពុកម៉ែបងប្អូន​ អរគុណច្រេីន​សម្រាប់ការបារម្មណ៍សួសុខទុក្ខមកលេីរូបខ្ញុំនិងក្រុមគ្រួសារ​ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ​ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ19​ ដែរ​ ប៉ុន្ដែ​ជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង​ ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមេីលលទ្ធផល​ អ្នកដែលយេីងជួបជាប្រយ៉ោល​ តត​គ្នា​ បេីយ៉ាងណាៗខ្ញុំនឹងទាក់ទងដេីម្បីតេសអោយប្រាកដ​ ។ ពេលដែលដឹងពត៌មានយប់មិញនេះហេីយខាផ្ទះខ្ញុំនេះក៏បាន​ ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយចេញទៅក្រៅឡេីយ​ ចំណែកខាផ្ទះម្តាយខ្ញុំ​ មិនមានការពាក់ព័ន្ធអ្វីទេ​ ព្រោះ​ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល​ ពីរអាទិត្យហើយ​ ។ សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា​ ហេីយសូមជូនពរនិមលនិងក្រុមគ្រួសារអោយឆាប់ជា​ ចំណែកខ្ញុំក៏ជាជនសង្ស័យ​ តែមិនទាន់អី​ ល្ងាចនេះខ្ញុំនឹងចាំតំណឹងពីគេដែរ​ បេីអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមាន​ ខ្ញុំនឹង​ ធ្វេីតេស​។ សូមជូនពរបងប្អូន​ អោយសុខសប្បាយ​ (រឿងហេតុមានជាស្រេច​ បេីវាត្រូវកេីត​ វានឹងកេីត​ គ្មានអ្នកណាអាចហាមឃាត់បានឡេីយ​ បេីគេអោយហេីយទទួលវា​ទៅ)​ អរគុណច្រេីនបងប្អូនដែលបារម្មណ៍​ យ៉ាងណាៗ​ ខ្ញុំនឹងផ្តលពត៌មានជូនបងប្អូនទៀត​”

ដោយ៖ ខ្មែរណូត