លោក ​ឃុំ ប៉ុណ្ណា​ដែ​ត បកស្រាយការពិតរូបថតជួបជុំរបស់អ្នកនាង កែវ ចាន់និមល ដែលផ្អើលពេញហ្វេសប៊ុក
Khmer press March 9, 2021 at 10:06 am
facebook

ថ្មីៗនេះ មានការភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ក្រោយពេលលេចលឺដំណឹងថាអ្នកនាង កែវ ចាន់និមល ឆ្លងកូវីដ១៩ ស្រាប់តែមានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាពរបស់អ្នកនាង កែវ ចាន់និមល និងមិត្តភក្តិជួបជុំគ្នាទទួលទានអាហារពេលល្ងាច ដែលមានមនុស្សចូលរួមយ៉ាងច្រើន។

ជុំវិញករណីនេះផងដែរ លោក ​ឃុំ ប៉ុណ្ណា​ដែ​ត បានធ្វើការបញ្ជាក់លំអិតពីរូបភាព២សន្លឹក ដែលត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម ដើម្បីកុំឲ្យមានការយល់ច្រលំ។ លោកបានឲ្យដឹងថា រូបភាពដែលនាំឱ្យយល់ច្រឡំ ! បន្ទាប់ពីសាមីខ្លួនដែលមានក្នុងរូបថតនេះ ត្រូវបានផ្សព្វផ្សាយថា មានវិជ្ជមានកូវីដ-១៩ ក៏មានបណ្ដាញសារព័ត៌មាន​ Online និងអ្នកប្រេីប្រាស់បណ្ដាញសង្គម​មួយចំនួន បានចេញផ្សាយបង្ហោះសារនានាភ្ជាប់នឹងរូបទាំងនេះ​ ដោយពុំទាំងដឹងប្រភពរូបច្បាស់លាស់។ ពោលគឺ​ ពុំបានប្រាកដថា រូបទាំងនេះ​ ថតនៅក្នុងពិធីអ្វី​ និងថតតាំងពីពេលណាផងនោះ? ដេីម្បីឱ្យច្បាស់​ និងកុំឱ្យមហាជន មានការភាន់ច្រឡំ​ ជាពិសេសសាមីខ្លួនដែលមានក្នុងរូបថតនេះ​ មានការមន្ទិលសង្ស័យ​ ខ្ញុំ​សូមចូលរួមបញ្ជាក់អត្តសញ្ញាណរូបបន្តិច៖

-រូបទី១​ ថតតាំងពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
-រូបទី២​ ថតតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

អាស្រ័យហេតុនេះ​ សូមបណ្ដាញសារព័ត៌មាន​ Online និងអ្នកប្រេីប្រាស់បណ្ដាញសង្គម​ ពិសេសបងប្អូនមហាជន​ មេត្តាជ្រាប។ បេីអាច​ សូមឲ្យបណ្ដាសារព័ត៌មាន​ និងអ្នកប្រេីបណ្ដាញសង្គម​ ដែលផ្សព្វផ្សាយរូបទាំងនេះ​ មេត្តា​ ៖​

ទី១​. ចុះផ្សាយបកស្រាយបញ្ជាក់ឡេីងវិញ​
ទី២​. ដករូបទាំងនេះចេញ​ កុំផ្សព្វផ្សាយចែករំលែកបន្តទៀត🙏🙏🙏
៩​ មីនា​ ២០២១

ដោយ៖ ខ្មែរណូត