មកស្គាល់កំពូលស្ករគ្រាប់រសជាតិផ្លែឈើពិសេសៗ របស់ហ៊្រ្វូតាទី
Chan Liny March 15, 2021 at 3:00 pm
facebook

បើនិយាយស្ករគ្រាប់ដែលផលិតនៅក្នុងប្រទេសកម្ពុជា អ្នកទាំងអស់គ្នាច្បាស់ជានឹកដល់ស្ករគ្រាប់ហ៊្រ្វូតាទី (Frutati) មុនគេ ត្បិតថាស្ករគ្រាប់ហ៊្រ្វូតាទី ផលិតឡើងតាមរូបមន្តរសជាតិផ្លែឈើខ្មែរក្នុងស្រុក ដោយឆ្លងកាត់ការស្រាវជ្រាវបច្ចេកទេសពីអ្នកជំនាញ យ៉ាងផ្ចិតផ្ចង់បំផុត។ មកទល់បច្ចុប្បន្ននេះ អ្នកជំនាញខាងគីមីចំនីអាហារ បានចំរាញ់ស្ករគ្រាប់ហ៊្វ្រូតាទី ចេញពីផ្លែឈើ ៦ប្រភេទរួចទៅហើយ ដែលកំពុងដាក់អោយចរាចរណ៍លើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅបរទេស។ ស្ករគ្រាប់រសជាតិផ្លែឈើ ពិសេសៗទាំងនោះ មានដូចជា៖

១. ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិព្រីង
កន្លងមក យើងធ្លាប់តែញ៉ាំផ្លែព្រីង ប៉ុន្តែបើនិយាយពីស្ករគ្រាប់រសជាតិព្រីង ប្រហែលមានតែជាមួយស្ករគ្រាប់ហ៊្រ្វូតាទី តែប៉ុណ្ណោះ។ ព្រីងមានរសជាតិ ជូរ ចត់ ផ្អែម ហើយតាមធម្មតាដើមព្រីងចេញផ្កាផ្លែ នារដូវក្តៅ ចន្លោះពីខែមិនា ទៅខែមិថុនា។ ហេតុនេះ ប្រសិនចង់ញ៉ាំព្រីងខុសរដូវ ប្រហែលជាគ្មានទេ។ បើមាន ប្រហែលជាមានតែស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិព្រីងតែប៉ុណ្ណោះ។ ចង់ញ៉ាំ ពេលណា រដូវណា ក៏មិនខ្វះដែរ។

២. ស្ករគ្រាប់ ហ៊្វ្រូតាទីរសជាតិស្វាយលាយអំបិល
មិនថាសុភាពនារី មិនថាសុភាពបុរស សុទ្ធតែចូលចិត្តទទួលទាន ស្វាយខ្ចីជាមួយអំបិល ជូរផង ប្រៃផង គ្រាន់តែឃើញគេញ៉ាំ ក៏អ្នកមើលស្រក់ទឹកមាត់ដែរ។ រសជាតិនេះ នៅពេលចំរាញ់ចូលគ្នា ជាស្ករគ្រាប់ហ៊្រូតាទីរសជាតិស្វាយលាយអំបិល ធ្វើអោយវាកាន់តែប្លែក។ គ្រាន់តែលឺឈ្មោះពិសេសប៉ុណ្ណឹងទៅហើយ បើបានញ៉ាំទៀត ទើបដឹងថា ពិសេសជាប់ចិត្ត។

៣. ស្ករគ្រាប់ហ៊្វ្រូតាទីរសជាតិអម្ពិលហឹរ
ផ្លែអម្ពិល ចាក់គ្រឹះក្នុងវប្បធម៌ចំណីអាហារដ៏សម្បូរបែបរបស់ខ្មែរយើង ជាយូរលង់ណាស់មកហើយ។ មិនថាយកមកស្លរម្ជូរ ធ្វើទឹកជ្រលក់ ធ្វើដំណាប់ ឬយកមកបរិភោគស្រស់ៗជាមួយអំបិលម្ទេសនោះទេ អម្ពិលគឺជាតួរ ឯក នៃអាហារដ៏ឆ្ងាញ់ និងមានប្រជាប្រិយ។ ដោយឡែក ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិអម្ពិលហឹរ ក៏ត្រូវបានចំរាញ់ដោយយកចិត្តទុកដាក់អោយស្របទៅនឹងគុណតម្លៃនៃរសជាតិ និងប្រពៃណីវប្បធម៌ម្ហូបអាហារខ្មែរយើងផងដែរ។

៤. ស្ករគ្រាប់ហ៊្វ្រូតាទីរសជាតិគូលែនព្រៃអំបិលម្ទេស
ផ្លែគូលែនព្រៃដ៏មានទឹកដម មានសម្បកក្រហមច្រាល ជាមួយនឹងអំបិលម្ទេសហឹរៗ គ្រាន់តែនឹកឃើញ ក៏ស្រក់ទឹកមាត់ ឃ្លានចង់បានយកមកញ៉ាំអោយទាន់ៗចិត្តដែរ។ គួរអោយស្តាយ ផ្លែគូលែនព្រៃ មិនមែនចង់ញ៉ាំពេលណា មានពេលហ្នឹងនោះទេ ត្បិតថាវាជាផ្លែឈើតាមរដូវ។ តែពេលនេះ លែងបារម្ភហើយ។ ជាមួយស្ករគ្រាប់ ហ៊្រ្វូតាទីរសជាតិគូលែនព្រៃអំបិលម្ទេស អ្នកចង់ញ៉ាំរដូវណា មានរដូវនោះ។

៥. ស្ករគ្រាប់ហ៊្វ្រូតាទីរសជាតិត្របែកអំបិលម្ទេស
ប្រសិនលោកអ្នកឃើញផ្លែត្របែកមួយចាន ស្រួយ ផ្អែម ជាមួយអំបិលម្ទេសហឹរៗ តើអ្នកដាច់ចិត្តដើរចៀសដែរទេ? ប្រាកដណាស់ថា យ៉ាងហោចក៏បានភ្លក់មួយចំណិតដែរ ទើបអស់ចិត្ត។ មិនខុសអីពីស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិត្របែកអំបិលម្ទេស បើញ៉ាំហើយ ធានាថានឹងជាប់ចិត្ត។

៦. ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិក្រូចពោធិសាត់លាយអំបិល
ធ្លាប់តែញ៉ាំក្រូចពោធិ៍សាត់ស្រស់ៗជាមួយអំបិល ឬទឹកក្រូចពោធិសាត់ស្រស់ៗដាក់អំបិលឬស្ករតិចៗ។ ហើយក្រូចពោធិ៍សាត់ ដ៏មានប្រជាប្រិយបំផុតនៅស្រុកខ្មែរយើង គឺក្រូចពោធិ៍សាត់ មកពីខេត្តពោធិ៍សាត់ និងខេត្ត បាត់ដំបង។ ចុះបើស្ករគ្រាប់រសជាតិក្រូចពោធិ៍សាត់លាយអំបិលវិញ មានមកពីណា? ចម្លើយគឺអ្នកទាំងអស់គ្នា ប្រាកដជាដឹង ថាមានតែនៅស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិក្រូចពោធិ៍សាត់លាយអំបិល តែប៉ុណ្ណោះ។

ក៏សូមរំលឹកផងដែរថា ស្ករគ្រាប់ហ៊្រ្វូតាទី ត្រូវបានផលិតឡើងដោយក្រុមហ៊ុនអេប្រាធី ហ៊្វូដ (ខេមបូឌា) ដែលមានក្រុមហ៊ុនដើមមានឈ្មោះបោះសម្លេងជាង១០០ឆ្នាំនៅសហរដ្ឋអាមេរិក។ ស្ករគ្រាប់ហ៊្រ្វូតាទីត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង តាមស្តង់ដារគុណភាពចំណីអាហារពិភពលោក BRC, GMP និង HACCP។ លោកអ្នកក៏អាចរកទិញបានដែរនៅតាមទីផ្សារ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៧ ៣០០ ០៤០។