OPPO ធ្វើឱ្យទីផ្សារស្មាតហ្វូនកំពូលៗបែប High-End មានការប្រកួតប្រជែងខ្លាំងនិងសង្ឈឹមថាទទួលបានចំណែកទីផ្សារកាន់តែច្រើន
Chan Liny March 15, 2021 at 4:25 pm
facebook

ថ្ងៃទី 11 មីនា 2021 កន្លងទៅថ្មីៗនេះ នៅឯទីក្រុងហ្សិនជិនប្រទេសចិន OPPO ដែលជាក្រុមហ៊ុនឈានមុខលើឧបករណ៍ឆ្លាតវៃលើពិភពលោក បានដាក់បង្ហាញស្មាតហ្វូនស៊េរីចុងក្រោយគឺ Find X3 Pro ដោយបានពង្រីកខ្លួនប្រកួតចូលទៅក្នុងទីផ្សារ Android លំដាប់កំពូលបែបប្រណិត High Class គួរឱ្យកត់សម្គាល់។ ការចេញលក់ស៊េរី Find X ថ្មីនេះ រួមមកជាមួយនូវការរចនាដែលយល់ច្បាស់ពីតម្រូវការនាពេលអនាគត អំពីអេក្រង់ និងបច្ចេកវិទ្យាកកាមេរ៉ា ក្នុងគោលដៅផ្តល់ជូនបទពិសោធន៍អ្នកប្រើប្រាស់ល្អបំផុត។

OPPO Find X3 Pro គឺជាទូរសព្ទ Android ដំបូងបង្អស់លើពិភពលោក ជាមួយនឹងដំណើរការដ៏រលូន កម្រិតបង្ហាញ និងផ្តិតយករូបភាពបានមួយពាន់លានពណ៌ ក៏ព្រោះតែបានបំពាក់ប្រព័ន្ធគ្រប់គ្រងពណ៌ Full-path Colour Management System ។ បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីនេះបានឆ្លុះបញ្ចាំងថាម៉ាក OPPO នឹងក្លាយជាម៉ាកយីហោផលិតទូរសព្ទ Android ដ៏កំពូលមួយលើពិភពលោក។

លោក Lie Liu នាយកផ្នែកទីផ្សារសកលនិង CMO របស់ក្រុមហ៊ុន OPPO បាននិយាយថា “អស់រយៈពេលជា 10 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO បានបន្តស្វែងរកនូវអ្វីថ្មីនាំមុខ ជាមួយនឹងការបង្កើតនូវស្តង់ដារខ្ពស់ថ្មីដ៏អស្ចារ្យ ដែលលើសពីកម្រិតធម្មតាជាទូទៅ តាមរយៈការចេញលក់ត្រកូលស្មាតហ្វូន Find X Series នេះ។ ក្រុមជំនាញផ្នែកឌីស្សាញនិងវិស្វកររបស់ OPPO បានផ្តោតយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យបំផុត និងការឌីស្សាញ ថ្មីប្លែក ពោរពេញដោយប្រណិតភាព និងភាពអស្ចារ្យគ្មានអ្វីប្រៀបបាន។ យើងចង់ផ្តល់ជូនអ្នកប្រើប្រាស់នូវសមត្ថភាពក្នុងការស្វែងរកនូវអ្វីដែលថ្មីអស្ចារ្យ ពោលគឺលក្ខណៈពិសេសរបស់ស្មាតហ្វូន Find X3 Pro ដែលពិតជាផ្តល់នូវភាពទាក់ទាញ និងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់តម្រូវការប្រចាំថ្ងៃដល់អ្នកប្រើប្រាស់។”

OPPO Find X3 Pro បានកំណត់ស្តង់ដារកម្រិតថ្មី ដែលមានសមត្ថភាពកំពូលដោយបានបង្ហាញនិងចាប់យកពណ៌ដល់ទៅមួយពាន់លានពណ៌ ។ ស៊េរីថ្មីនេះ បំពាក់អេក្រង់ដ៏អស្ចារ្យ ការរចនាបទបែបប្រណិតកំពូលបំពេញតម្រូវការនិងនិន្នាការនាពេលអនាគត ស្ទើរមិនគួរឱ្យជឿ។ ស្មាតហ្វូននេះ បំពាក់បន្ទះឈីបដ៏ខ្លាំងកំពូលសម្រាប់ស្មាតហ្វូន Flagship បែប High End ពីក្រុមហ៊ុន Qualcomm® និងបច្ចេកវិទ្យាសាកថ្មលឿនខ្លាំង VOOC Flash Charging រួមជាមួយនឹងកាមេរ៉ា 4 គ្រាប់នេះ ដែលអាចថតរូបភាពបានយ៉ាងល្អបំផុត គ្រប់បែបយ៉ាង គ្រប់ពេល បានគ្រប់ទម្រង់ ថតទេសភាព (landscape) ថតបែបមុំទូលាយ (wide-angle) ថតយកចំណុចតូចៗគ្រាប់ល្អិត (microscopic) ។

លោក Alex Katouzian នាយកជាន់ខ្ពស់ផ្នែកទូរសព្ទ កុំព្យូទ័រ និងផ្នែកឧបករណ៏ហេដ្ឋារចនាសម្ព័ន្ធ នៃក្រុមហ៊ុន Qualcomm Technologies, Inc បាននិយាយថា “យើងមានក្តីរំភើបក្នុងកិច្ចសហប្រតិបត្តិការនិងគាំទ្រជាមួយក្រុមហ៊ុន OPPO ស្របពេលចេញលក់ស្មាតហ្វូនកំពូលជំនាន់ថ្មី Flagship គឺ Find X3 Pro ដែលបំពាក់បន្ទះឈីបខ្លាំងចុងក្រោយ Snapdragon 888 5G Mobile Platform។ ក្រុមហ៊ុន Qualcomm Technologies និង OPPO ផ្តល់នូវបទពិសោធន៍ និងទស្សនៈវិស័យដ៏ល្អបំផុត ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់រឹតតែពេញចិត្តនិងជាតម្រូវការប្រចាំថ្ងៃ ដែលនេះជាមូលហេតុ Find X3 Pro បានចេញលក់និងឌីស្សាញ ត្រូវចិត្ត ចំពេល ដែលជាតម្រូវការទីផ្សារ។”

ការត្រួសត្រាយនាំមុខទីផ្សារ និងកិច្ចសហប្រតិបត្តិការជាដៃគូ
ក្នុងគោលបំណងដើម្បីនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់ Find X3 Pro ក្រុមហ៊ុន OPPO បានវិនិយោគជាលក្ខណៈសកល ដើម្បីធានាថាទូរសព្ទល្អគ្រប់ជ្រុងជ្រោយ ពិសេសសហការណ៌ជាមួយ លោក Hans Zim ដែលទទួលបានពានរង្វាន់ Grammy and Academy Award ដែលជាបុគ្កលដ៏មានឥទ្ធិពលនិងប្រឌិតជាច្រើនឆ្នាំ លើតន្រ្តី សម្លេង គុណភាពភាពយន្ត ដើម្បីបង្កើតសំឡេងរោទ៍និងសម្លេងជូនដំណឹងថ្មីៗផ្តាច់មុខ សម្រាប់ Find X3 Pro ដែលបំផុសគំនិតចេញត្រកូល Find X Series ជាមួយនឹងការបង្កើតថ្មីនិងតម្រូវការដ៏សំខាន់ចាំបាច់របស់មនុស្សប្រចាំថ្ងៃ ។

ក្រុមហ៊ុន OPPO ក៏បានបង្ហាញគម្រោងរូបថតអនាគតប្រចាំឆ្នាំ 2021 ដែលជាយុទ្ធនាការមួយបានអញ្ជើញអ្នកប្រើប្រាស់ OPPO មកពីជុំវិញពិភពលោកចូលរួម ដើម្បីជាសារមួយទៅកាន់អនាគតដោយថតរូបផ្គុំសាច់រឿងដែលនឹងអាចកើតមាននៅ100 ឆ្នាំខាងមុខ។

លោក Eddie Redmayne ដែលជាទូតសុច្ឆទៈជាសកលរបស់ក្រុមហ៊ុន OPPO ដែលទទួលបានពានរង្វាន់ Academy Award-Winner បានចែករំលែករូបភាពផ្ទាល់ខ្លួន ដែលថតដោយ Find X3 Pro មួយចំនួនធំ។ លោក Redmayne ក៏បានសហការណ៍ជាមួយ OPPO រួមគ្នានឹង National Geographic ដោយអ្នកចូលចិត្តស្រាវជ្រាប National Geographic Explorer និងអ្នកថតរូបល្បី Joel Sartore ដែលកែកុនកម្មវិធី Campaign Colour ដែលប្រើវីដេអូនិងរូបថត ដែលថតដោយ Find X3 Pro នេះផ្តល់តែម្តង។

បទពិសោធន៌អ្នកគាំទ្រក៏ដូចជាអតិថិជន OPPO មានកំណើនកើនឡើងច្រើន ដែលនេះជាមូលហេតុដែលនាំយើងផ្តោតលើបច្ចេកវិទ្យា centric ដែលជាតម្រូវការប្រចាំថ្ងៃចាំបាច់របស់មនុស្ស ដែលធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរឡើងប្រចាំថ្ងៃ ។ អ្វីដែលជាលក្ខណៈពិសេសបន្ថែមពីលើការគ្រប់គ្រងពណ៌ ការរចនា របស់ Find X3 Pro នោះគឺប្រព័ន្ធប្រតិបត្តិការ ColorOS ដ៏វៃឆ្លាត ដែលសម្របតាមចំណូលចិត្តអតិថិជន ក៏ព្រោះតែ ColorOS ដំណើរការលើ Android ដែលឥឡូវនេះមានអ្នកប្រើប្រាស់ប្រមាណ 400 លាននាក់ នៅទូទាំងពិភពលោក។

ក្រុមហ៊ុនបានពង្រីកខ្សែស្រឡាយផលិតផលអាជីវកម្មរបស់ខ្លួនច្រើនជាងមុខ លើសពីទូរសព្ទដៃ ដូចជានាឡិកាវៃឆ្លាត កាសស្តាប់ត្រចៀក និងទូរទស្សន៍វៃឆ្លាតជាដើម ។ ត្រកូល Find X3 Pro បានចេញលក់ភ្លាមៗ បន្ទាប់ពីការប្រកាសសម្ពោធផ្លូវការនៃឧបករណ៍ទំនើប 5G CPE របស់ OPPO ដែលមានឈ្មោះថា T1 ដែលជាឧបករណ៍ដាក់តាមផ្ទះ ការិយាល័យ និង កន្លែងសាធារណៈ ដែលអាចបំលែងបច្ចេកវិទ្យាសញ្ញា 5G ទៅជា Wi-Fi ដែលលឿននិងមានស្ថេរភាព ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនខ្លាំង 125W ដែលមានសមត្ថភាពសាកថ្ម 4,000mAh ត្រឹមតែ20នាទី។

ក្រុមហ៊ុនដែលមានការរីកចម្រើនខ្លាំងជាអន្តរជាតិ

OPPO បានបង្កើតនូវមូលដ្ឋានគ្រឹះរឹងមាំនិងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយលើពិភពលោក ដែលមានការនាំចេញស្មាតហ្វូនចំនួន 33.8 លានគ្រឿងនៅក្នុងត្រីមាសទី 4 ឆ្នាំ 2020 ។ ក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុននាំមុខគេទី4 របស់ពិភពលោក (យោងតាមទិន្នន័យពីក្រុមហ៊ុន IDC) ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងនាមជាក្រុមហ៊ុនឈានមុខ ដោយមានវត្តមានប្រតិបត្តិការអាជីរវកម្មរបស់ខ្លួនច្រើនជាង 40 ប្រទេសក្នុងទ្វីបទាំង 5។ ក្រុមហ៊ុន OPPO ក៏ពង្រីកនូវប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងទីផ្សារសំខាន់ៗនៅក្នុងឆ្នាំ 2020 ពិសេសទទួលបានចំណែកទីផ្សារស្មាតហ្វូន Flagship ប្រភេទ High-End ច្រើនដែលមានការនាំចេញកើនឡើងដល់ទៅ3 ដង ទៅកាន់ អឺរ៉ុបខាងលិច និងជប៉ុន៕

លោកអ្នកអាចទស្សនាវីដេអូខ្លីៗអំពីពិធីសម្ពោធ លក្ខណៈសម្បត្តិពិសេសៗ និងបទសម្ភាសជាមួយដៃគូសហការ!