ក្រុមហ៊ុនយូនីលឹវើ បានបរិច្ចាគផលិតផលអនាម័យចាំបាច់ដើម្បីជួយប្រយុទ្ធប្រឆាំងការីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជា
Chan Liny March 18, 2021 at 12:04 pm
facebook

ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ – ក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីតធីត បានចូលរួមចំណែកផ្តល់នូវផលិតផលអនាម័យដល់ស្ថាប័នចំនួន៣ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជា។

ផលិតផលអនាម័យ និងការរក្សាអនាម័យផ្ទាល់ខ្លួនល្អ ជាពិសេសការលាងដៃជាចាំបាច់ គឺជាកត្តាមួយដ៏សំខាន់ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីត-១៩។ ក្រុមហ៊ុនយូនីលឹវើ ពិតជាទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួរមុខ បុគ្គលិកសុខាភិបាល និងបុគ្គលិករាជរដ្ឋាភិបាលដទៃទៀតក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងការីករាលដាលនៃជំងឺកូវីត-១៩ក្នុងសហគមន៍ជាថ្មីហើយ ក្រុមហ៊ុនជឿជាក់ថាការចូលរួមចំណែកជាផលិតផលអនាម័យនឹងការជួយការពារមន្ត្រីជួរមុខនិងអ្នកដទៃទៀតពីជំងឺដ៏កាចសាហាវនេះ។នេះជាប្រសាសន៏របស់លោក លី សុធូ អគ្គនាយក ក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជា និងឡាវ។

ស្ថាប័នដែលក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកផ្តល់ផលិតផលអនាម័យរបស់ខ្លួនគឺ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ស.គ.យ.ក) អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងក្រសួងពាណិជ្ជកម្ម។ ការបរិច្ចាគរបស់ក្រុមហ៊ុនយូនីលឹវើ ដល់ស្ថាប័នទាំងនេះមានចំនួន ៦៧៦៨ ជាដបនិងកញ្ចប់ រូមមានផលិតផលសម្លាប់មេរោគ និងផលិតផលអនាម័យផ្ទាល់ខ្លួនដូចជា សាន់ឡៃ វីសូពិសេស វ៉ាសឺឡីន និងប្រូមិក ។

ក្រុមហ៊ុនយូនីលឹវើ បានខិតខំប្រឹងប្រែងក្នុងការគាំទ្ររាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្សេងទៀតចាប់តាំងពីមានការឆ្លងជំងឺកូវីត-១៩ ត្រូវបានរកឃើញនៅក្នុងប្រទេស។ ក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកផ្តល់នូវផលិតផលចាំបាច់ប្រើបាស់ប្រចាំថ្ងៃចំនួន ៣,០០០កញ្ចប់ រួមមានផលិតផលអនាម័យប្រើប្រាស់ក្នុងផ្ទះ ផលិតផលអនាម័យផ្ទាល់ខ្លួន និងចំណីអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាពពីការរាតត្បាតនៃជំងឺកូវីត-១៩ ។

កាលពីខែឧសភាឆ្នាំមុនក្រុមហ៊ុនយូនីលឹវើបានបរិច្ចាគឧបករណ៏ជំនួយដង្ហើម ដែលដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសជំងឺកូរូណាធ្ងន់ធ្ងរ និងជួយពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការព្យាបាល ជួយសង្គ្រោះអាយុជីវិត និងគ្រប់គ្រងជំងឺរាតត្បាត។

នៅខែធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនយូនីលឹវើបានឧបត្ថមផលិតផលអនាម័យចំនួន ២៦០៦៤ ជាដបនិងកញ្ចប់ រួមមានងវ៉ាសលីន សាន់ឡៃ ប្រូមិក និងវីសូពិសេស ជូនដល់សាលារាជធានីភ្នំពេញក្នុងការជួយដល់សិស្ស និស្សិតការពារពីការឆ្លងនៅពេលដែលសាលារៀនចាប់បើកឡើងវិញ និងទុកប្រើប្រាស់នៅតាមមជ្ឈមណ្ឌលធ្វើតេស្តរកមេរោគកូវីត-១៩ និងមន្ទីរពេទ្យ។

នៅប្រទេសកម្ពុជា ក្រុមហ៊ុនយូនីលឹវើមានចែកចាយនូវផលិតផលប្រើប្រាស់សំខាន់ៗរួមមានផលិតផលថែរក្សាអនាម័យ និងអនាម័យផ្ទាល់ខ្លួន ក្នុងចំណោមផលិតផលទាំងនោះយើងក៏មានសាប៊ូកក់សក់ សាប៊ូលាងមុខ ថ្នាំដុសធ្មេញ សាប៊ូលាងចាន ស្ព្រៃបាញ់ជូតកម្ចាត់មេរោគ សាប៊ូជូតសម្អាតការ៉ូ សាប៊ូបោកខោអាវ និងផលិតផលចំណីអាហារ។ ក្រុមហ៊ុនយូនីលឹវើ គឺជាសមាជិកមួយជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និងផ្តល់នូវអាហារមានជីវជាតិក្នុងគ្រាលំបាកទាំងនេះហើយនឹងធានាបាននូវការផ្គត់ផ្គង់ផលិតផលក្រុមហ៊ុនយូនីលឹវើជាបន្តបន្ទាប់។

អំពីក្រុមហ៊ុនយូនីលឹវើ

យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២,៥ ប៊ីលាននាក់ក្នុង១ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៥០,០០០នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥២ ប៊ីលានអឺរ៉ូ (ប្រហែល ៦៣,២៥ ប៊ីលានដុល្លារ) កាលពីឆ្នាំ ២០១៩។ ប្រមាណជាង ៥០% នៃមូលដ្ឋានរបស់យូនីលឹវើ គឺស្ថិតនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍ និង ប្រទេស អភិវឌ្ឍ។ យូនីលឹវើ មានប្រមាណ ៤០០យីហោមុខទំនិញដែលត្រូវបានរកឃើញនៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាក Dove, Knorr, Dirt Is Good, Rexona, Hellmann’s, Lipton, Wall’s, Lux, Magnum, Axe, Sunsilk និង Surf ជាដើម។

ផែនការការរស់នៅប្រកបដោយនិរន្តរភាពរបស់យូនីលឹវើ (USLP) គាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហើយប្តេជ្ញាថា៖
– នឹងជួយប្រជាជនជាង១ប៊ីលាននាក់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភារបស់
ពួកគេ ត្រឹមឆ្នាំ២០២០។
– កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើងនៅ
ត្រឹមឆ្នាំ២០៣០។
– លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅឆ្នាំ ២០២០ ។

USLP បង្កើតគុណតម្លៃដោយជំរុញកំណើន និង ការជឿទុកចិត្ត កាត់បន្ថយការចំណាយ និង ហានិភ័យ។ ម៉ាកផលិតផលចាំបាច់ Sustainable Living Brands របស់យើងជម្រុញការលក់បាន៧៨% និង លក់បាន៧៥%កាលពីឆ្នាំ២០១៩។

ចាប់តាំងពីឆ្នាំ២០១០មក យើងបាននិងកំពុងធ្វើសកម្មភាពតាមរយៈគម្រោងជីវិតរស់នៅប្រកបដោយ និរន្តរភាពរបស់យូនីលឹវើ ដើម្បីជួយប្រជាជនជាង១ប៊ីលាននាក់ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ពួកគេ កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដូចដែលអាជីវកម្មរបស់យើងបានរីកចម្រើន។ យើងបានធ្វើវឌ្ឍនភាពគួរឱ្យកត់សម្គាល់រួចហើយ និង បន្តពង្រីកមហិច្ឆតារបស់យើង ដូចដែលថ្មីៗនេះ យើងប្តេជ្ញាធានាថា ការវេចខ្ចប់ផ្លាស្ទិចរបស់យើង ១០០% អាចប្រើឡើងវិញបាន អាចកែច្នៃឡើងវិញបាន ឬ អាចធ្វើជីកំប៉ុសបាននៅឆ្នាំ២០២៥។ ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ យើងមានមោទនភាពដែលត្រូវបានទទួលស្គាល់នៅក្នុង ឆ្នាំ២០១៩ ក្នុងនាមជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index និង ត្រូវបានចាត់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូល១០ឆ្នាំជាប់ៗគ្នានៅក្នុងការស្ទាបស្ទង់មតិរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលីវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com
សម្រាប់ព័ត៌មានបន្ថែមស្តីពី USLP សូមចូលទៅកាន់ www.unilever.com/sustainable-living/

សម្រាប់ការសាកសួរព័ត៌មាន
លោកស្រី លឹម វួចហ៊ាង ប្រធានផ្នែកកិច្ចការទំនាក់ទំនង
អ៊ីមែល – Vouchheang.Lim@unilever.com
ទូរស័ព្ទ – ០១៧ ៤៦៦ ៥០៣