ជិតចូលឆ្នាំខ្មែរហើយ! ត្រៀមធ្វើដំណើរកម្សាន្តជួបជុំគ្រួសារនៅកន្លែងណាដែរ? ហើយបានត្រៀមឧបករណ៍ទាំង ៥ យ៉ាង នេះទុករួចនៅ?
Chan Liny March 18, 2021 at 2:18 pm
facebook

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតជិតមកដល់នាពេលខាងមុខនេះហើយ! ហើយនេះជាឱកាសដ៏សំខាន់ ដែលសមាជិកក្នុងក្រុមគ្រួសារនីមួយៗបានជួបជុំសាច់ញាតិបងប្អូន ទាំងទីជិតនិងទីឆ្ងាយនៅឯស្រុកកំណើត។ ហើយគ្រួសារខ្លះទៀតក៏មានគម្រោងរៀបចំម្ហូបអាហារ ឬសម្ភារៈផ្សេងៗទៅវត្តប្រគេនព្រះសង្ឃតាមទម្លាប់ដូនតាតាំងពីបុរាណផងដែរ។

ជាទូទៅក្រោយពេលយកចង្ហាន់ទៅប្រគេនព្រះសង្ឃរួចរាល់ បងប្អូនខ្មែរភាគច្រើនតែងតែធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារតាមរមណីយដ្ឋានផ្សេងៗទៅតាមទីតាំងដែលចូលចិត្ត។ចុះគ្រួសាររបស់អ្នកមានគម្រោងទៅលេងឯណាដែរ?

អត់បញ្ហានោះទេ ដើរលេង ឬនៅផ្ទះក៏នៅតែអាចបង្កើតបរិយាកាសសប្បាយៗ មិនសោះកក្រោះ ឬអផ្សុកឡើយ ប្រសិនបងប្អូនយកឧបករណ៍ ឬសម្ភារៈទាំងនេះតាមខ្លួនក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ ខាងក្រោមនេះជា ឧបករណ៍ ឬសម្ភារៈ 5 យ៉ាង ដែលមិនគួរខ្វះនាអំឡុងពេលធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំខាងមុខនេះ ៖

1. Nintendo Switch : ជាឧបករណ៍លេងហ្គេម ដែលអាចជួយកាត់បន្ថយអារម្មណ៍តានតឹង ធុញថប់ ខណៈពេល ដែលអ្នកកំពុងធ្វើដំណើរ ឬ ពេលនៅផ្ទះអផ្សុក ។

2. ទូរទស្សន៍ : ជាអ្វីដែលអ្នកសម្រាកកម្សាន្តនៅផ្ទះមិនគួររំលង ព្រោះថាការទស្សនាកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ពិធីចូលឆ្នាំដូចជា ការច្រៀងកម្សាន្ត កម្មវិធីល្បែងប្រជាប្រិយ -ល- នឹងធ្វើឲ្យអារម្មណ៍នៅផ្ទះរបស់អ្នកហាក់រសាយ ប្រៀបដូចជាអ្នកកំពុងតែចូលរួមកម្សាន្តក្នុងកម្មវិធីនោះផងដែរ។

3. វិទ្យុ ឬ Radio : មិនថាពេលណា ឬកន្លែងណាឡើយ ប្រជាជនខ្មែរនៅពេញនិយមជាមួយការស្តាប់រលកសម្លេងតាមវិទ្យុមិនថាអំឡុងពេលធ្វើដំណើរ ឬកំពុងសម្រាកពីការងារ។ ហើយភាគច្រើននៅតាមស្រុកស្រែចំការ ឬជនបទពេលចូលឆ្នាំពុកម៉ែ បងប្អូនយើងចូលចិត្តស្តាប់ចម្រៀង ឬតាមដានព័ត៌មានផ្សេងៗតាមវិទ្យុផងដែរ។

4. ធុងបាស ឬ Speakers : អំឡុងពេលចូលឆ្នាំប៉ុន្មានថ្ងៃនេះ មិនថាអ្នកស្រុកស្រែចម្ការ ឬទីក្រុងនោះទេ
តែងតែជួបជុំក្រុមគ្រួសារ ញាតិមិត្តបងប្អូន ដើម្បីបង្កើតកម្មវិធីជប់លៀងផ្សេងៗដូចនេះ ការចាក់ធុងបាស (Speaker) ដើម្បីច្រៀងរាំកម្សាន្ត ក៏ជាផ្នែកមួយដែលកំដរបរិយាកាសឲ្យកាន់តែរីករាយផងដែរ។

5. ស្មាតហ្វូន RENO5 : បើមាន OPPO RENO5 ក្នុងដៃធានាថាជីវិតកាន់តែមានន័យ បង្កើនភាពរស់រវើក អារម្មណ៍សប្បាយរីករាយ ពិសេសគឺកាន់តែបង្កើនភាពស្និទ្ធិស្នាល និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្រួសារដូចជា ការថតរូបជួបជុំបងប្អូន ថតវីដេអូសប្បាយៗអំឡុងពេលរាំច្រៀងជាមួយមុខងារថ្មីៗទំនើបៗ ពិសេសសុទ្ធតែជាមុខងារកំពុងពេញនិយមខ្លាំងនៅលើកាមេរ៉ាស្មាតហ្វូន OPPO RENO5 មិនថាលោកអ្នកថតពេលថ្ងៃ ឬថតពេលយប់ ហើយទោះស្ថិតក្នុងស្ថានភាពណាក៏ដោយគឺច្បាស់គ្រប់ពេលវេលាតែម្តង។ ជាក់ស្តែងដូចជាមុខងារ Dual View Video ជាមុខងារថតប្លង់ 2 ក្នុងវីដេអូតែមួយពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយបានយ៉ាងងាយស្រួល និងកាន់តែប្លែក។ រីឯមុខងារ Ultra Night Video ជាមុខងារថតវីដេអូនៅពេលយប់អាចផ្តិតយកសកម្មភាពនៅទីងងឹតឲ្យឃើញកាន់តែភ្លឺច្បាស់ល្អ និងស្រស់ស្អាតថែមមួយកម្រិតទៀត។ ចំណែកមុខងារ Live HDR ជាមុខងារថតវីដេអូនៅពេលថ្ងៃ ទោះស្ថានភាពពន្លឺភ្លឺពេក ងងឹតពេក ឬកន្លែងកុងពន្លឺថ្ងៃក៏ដោយ ក៏មុខងារនេះនៅតែអាចជួយឲ្យរូបភាពក្នុងវីដេអូកាន់តែច្បាស់ល្អ និងភ្លឺត្រជាក់ភ្នែកបានយ៉ាងល្អ។

តោះ នៅបង្អង់យូរធ្វើអីទៀត! ដើម្បីកុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ បងប្អូនទាំងអស់គ្នាប្រញាប់រកជាវស្មាតហ្វូន OPPO RENO5 ដែលជាស៊េរីចុងក្រោយបង្អស់ បំពាក់ដោយបច្ចេកវិទ្យាទំនើប មុខងារថតរូបថ្មីៗ រូបរាងឌីហ្សាញកាលីបលេចធ្លោ និងស៊ីវិល័យ។ សម្រាប់ព័ត៍មានលម្អិតបន្ថែម សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕