ញាក់សាច់ក្រុមហ៊ុន ហួវៃ លេងមែនទែនហើយ សុទ្ធតែបើកទទួលកក់ទុកមុនម្តងពីរម៉ូដែលតែម្តងគឺ Huawei FreeBuds 4i តម្លៃ $79 និង HUAWEI 66W SuperCharge Power Bank ដែលមានតម្លៃថ្លៃបំផុត $66 នឹងទទួលបាន Bluetooth Speaker ភ្លាមៗ ចាប់ពីថ្ងៃទី 20 រហូតដល់ 26មីនា 2021។

អតិថិជនអាចធ្វើការកក់ទុកមុននៅតាម Huawei Showroom ហាងលក់ទូរស័ព្ទ និងហាងដៃគូរសហការដែលមានស្លាកសញ្ញា ឬបុគ្គលិកលក់ហួវៃ ដែលនៅក្បែរជាងគេ។
Huawei 66W SuperCharge Power Bank ត្រូវបានក្រុមហ៊ុនហួវៃរចនាឡើងជាមួយនឹងរូបរាងតូចស្រាលទំងន់ត្រឹមតែ 235g ងាយស្រួលដាក់តាមខ្លួន បើប្រៀបធៀបជាមួយនឹង Power Bank ម៉ាកដទៃ ជាពិសេសបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W មានរន្ធសាកថ្មពីរគឺ ខ្សែ USB ធម្មតា & ខ្សែ USB Type C អាចសាក Laptop, ទូរស័ព្ទ ថេប្លេត នាឡិកា និង Speakers -ល-។ លើសពីនេះ Huawei 66W SuperCharge Power Bank ត្រូវបានទទួលស្គាល់ស្តង់ដារ គុណភាព សុវត្ថិភាពដោយ TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។
មានឈាមជ័រ ជាប់ខ្សែស្រឡាយ Huawei FreeBuds កាសឥតខ្សែស៊េរីថ្មីស្តេចកម្ចាត់សំឡេងរំខាន ជំនាន់ទី3 Huawei FreeBuds 4i នេះ ត្រូវបានសង្កេតឃើញថា ក្រុមហ៊ុនរចនាផលិតឡើងជាមួយនឹងរូបរាងស្រស់ស្អាតស៊ីវិល័យទាន់សម័យថ្លៃថ្នូរជាងមុន ដោយបង្កើននូវសមត្ថភាពរបស់វាតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយសម្បូរបែបថែមទៀតផង។ កាសឥតខ្សែ ស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី3 Huawei FreeBuds 4i មានសំឡេងពិរោះរណ្តំចិត្ត (10mm Driver ) ភ្ជាប់បច្ចេកវិទ្យា កម្ចាត់សំឡេងរំខានជំនាន់ទី3 (ANC) លេងហ្គេមគ្មានសំឡេងរអាក់រអួល សំលេងលាន់លឺច្បាស់ល្អពេលនិយាយទូរស័ព្ទ ការប្រជុំតាមអនឡាញ ស្តាប់ចម្រៀង ឬទស្សនាខ្សែភាពយន្ត សាកពេញស្តាប់ជាប់បាន 10ម៉ោង។
សរុបមក ចង់កក់ Huawei 66W SuperCharge Power Bank តម្លៃ $66 ឬ Huawei FreeBuds 4i តម្លៃ $79 ក៏បាន ធានាថាដឹងតែមិនខកបំណងតែម្តង ធ្វើតាមតម្រូវការរបស់លោកអ្នក។ សូមបញ្ជាក់ថាថែម Bluetooth Speaker គឺសម្រាប់តែការកក់ Huawei 66W SuperCharge Power Bank តែប៉ុណ្ណោះ។