ភ្នំពេញ៖ 24 មីនា 2021 HUAWEI 66W SuperCharge Power Bank ដែលមានតម្លៃថ្លៃបំផុត $66 និង កាសឥតខ្សែ Huawei FreeBuds 4i តម្លៃ $79 មានលក់ជាផ្លូវការក្នុងប្រទេសយើងហើយ។ សម្រាប់អតិថិជនដែលបានធ្វើការកក់ទុកមុន អាចរួសរាន់អញ្ជើញទៅកាន់ Huawei Showroom ហាងលក់ទូរស័ព្ទ និងហាងដៃគូរសហការដែលមានស្លាកសញ្ញា ឬបុគ្គលិកលក់ហួវៃ ដែលលោកអ្នកធ្លាប់បានកម្ម៉ង់កាលពីកន្លងទៅ។ សម្រាប់អតិថិនជដែលខកខានមិនទាន់បានកក់ទុកមុន ក៏អាចរកជាវ HUAWEI 66W SuperCharge Power Bank ក្នុងតម្លៃ $66 និង Huawei FreeBuds 4i ក្នុងតម្លៃ $79។

លោក ថង សារី នាយកផ្នែកទីផ្សារ ក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា វត្តមានផ្លូវការ HUAWEI 66W SuperCharge Power Bank ដែលមានតម្លៃថ្លៃបំផុត $66 និងកាសឥតខ្សែ Huawei FreeBuds 4i តម្លៃ $79 នឹងចូលខ្លួនមកផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់ប្រជាជនកម្ពុជារបស់យើងជាមួយនឹងបច្ចេកវិទ្យាទំនើបឈានមុខគេសម្បូរបែប និងកាន់តែងាយស្រួល។
លោកបន្ថែមថា “យើងរំពឹង និងជឿជាក់ថា ផលិតផលឆ្លាតវៃស៊េរីទាំងពីរម៉ូដែលនេះនឹងអង្រូនទីផ្សារប្រទេសកម្ពុជា និងជួយដណ្តើមចំណែកទីផ្សារថ្នាក់ខ្ពស់សម្រាប់ Power Bank និង កាសឥតខ្សែ នៅក្នុងប្រទេសកម្ពុជាយើង”។
Huawei 66W SuperCharge Power Bank ត្រូវបានក្រុមហ៊ុនហួវៃរចនាឡើងជាមួយនឹងរូបរាងតូចស្រាលទំងន់ត្រឹមតែ 235g ងាយស្រួលដាក់តាមខ្លួន បើប្រៀបធៀបជាមួយនឹង Power Bank ម៉ាកដទៃ ជាពិសេសបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W មានរន្ធសាកថ្មពីរគឺ ខ្សែ USB ធម្មតា & ខ្សែ USB Type C អាចសាក Laptop, ទូរស័ព្ទ ថេប្លេត នាឡិកា និង Speakers -ល-។ លើសពីនេះ Huawei 66W SuperCharge Power Bank ត្រូវបានទទួលស្គាល់ស្តង់ដារ គុណភាព សុវត្ថិភាពដោយ TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។
មានឈាមជ័រ ជាប់ខ្សែស្រឡាយ Huawei FreeBuds កាសឥតខ្សែស៊េរីថ្មីស្តេចកម្ចាត់សំឡេងរំខាន ជំនាន់ទី3 Huawei FreeBuds 4i នេះ ត្រូវបានសង្កេតឃើញថា ក្រុមហ៊ុនរចនាផលិតឡើងជាមួយនឹងរូបរាងស្រស់ស្អាតស៊ីវិល័យទាន់សម័យថ្លៃថ្នូរជាងមុន ដោយបង្កើននូវសមត្ថភាពរបស់វាតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយសម្បូរបែបថែមទៀតផង។ កាសឥតខ្សែ ស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី3 Huawei FreeBuds 4i មានសំឡេងពិរោះរណ្តំចិត្ត (10mm Driver ) ភ្ជាប់បច្ចេកវិទ្យា កម្ចាត់សំឡេងរំខានជំនាន់ទី3 (ANC) លេងហ្គេមគ្មានសំឡេងរអាក់រអួល សំលេងលាន់លឺច្បាស់ល្អពេលនិយាយទូរស័ព្ទ ការប្រជុំតាមអនឡាញ ស្តាប់ចម្រៀង ឬទស្សនាខ្សែភាពយន្ត សាកពេញស្តាប់ជាប់បាន 10ម៉ោង។
និយាយរួមមាន Huawei 66W SuperCharge Power Bank តម្លៃ $66 ឬ Huawei FreeBuds 4i តម្លៃ $79 ធានាថាដឹងតែមិនខកបំណងតែម្តង បានទាំងផលិតផលដែលមានគុណភាពល្អ និង ជាជំនួយការពិសេសឆ្លាតវៃ នៅក្បែរខ្លួនថែមទៀតផង។