បុគ្គល កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ តែត្រូវធ្វើចត្តាឡីស័កបន្តទៀតសិន
យោងតាមការបញ្ជាក់ពីនៅលើទំព័រហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា “សូមអបអរសាទរ ប្អូន កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយថ្ងៃនេះ 🙏💐 តែត្រូវបន្ត ទៅធ្វើចត្តាឡីស័ក នៅមន្ទីចត្តាឡីស័ករាជធានីភ្នំពេញ ព្រែកភ្នៅបន្តទៀត ! ។
ប្អូន កក្កដា សុភ័ណ្ឌ ក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជាដែលបានយកចិត្តទុក្ខដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ដោយសម្តេចមិនខ្លាចការនឿយហត់ឡើយ ។ កក្កដា សុភ័ណ្ឌបានបន្តទៀតថាៈ មួយទៀតគឺសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ទាហ៊ានអាវសរទាំងអស់ដែលខិតខំយកចិត្តទុកដាក់ជួយព្យាបាលអោយខ្ញុំបានជាសះស្បើយ។ អត្ថបទនិងជូនដំណឹងដោយៈ អុឹម ជីវ៉ា”៕
