រដ្ឋបាលខេត្តសៀមរាប បើកភូមិគោកត្នោត និងកន្លែងព្យាបាលជំងឺចំនួន៤ ឡើងវិញ ក្រោយបិទមួយរយៈព្រោះពាក់ព័ន្ធអ្នកកើតកូវីដ១៩
Khmer press April 3, 2021 at 3:46 pm
facebook

(សៀមរាប)៖ រដ្ឋបាលខេត្ដសៀមរាប បានសម្រេចបើកដំណើរការចេញ-ចូល ជាធម្មតាឡើងវិញ នៅភូមិគោកត្នោត សង្កាត់គោកចក និងកន្លែងព្យាបាលជំងឺចំនួន៤ ក្នុងក្រុងសៀមរាប ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។

កន្លែងព្យាបាលជំងឺដែលបើកឡើងវិញនេះ រួមមាន៖ មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប ស្ថិតនៅភូមិសាលាកន្សែង, មន្ទីរពហុព្យាបាលសុខភាព ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ, បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច ភូ ស្ថិតនៅភូមិទក្សិណខាងត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ដ្រ ចាវ ចាន់ ស្ថិតនៅភូមិគោកតាចាន់។

គួរជម្រាប ទីតាំងដែលសម្រេចបើកឡើងវិញ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ បន្ទាប់ពីបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ បច្ចុប្បន្នទីតាំងនេះ មិនមានរកឃើញអ្នកកើតជំងឺកូវីដ១៩បន្ថែមទៀតនោះទេ ហើយក៏បានបិទបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមត្រូវតាមការកំណត់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews