រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ
Khmer press April 5, 2021 at 8:13 am
facebook

(ភ្នំពេញ)៖ សាលាសង្កាត់ស្ទឹងមានជ័យ បានប្រកាសថា មនុស្សចំនួន៤នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន មានវិជ្ជមានកូវីដ១៩ ស្ថិតនៅចំណុច ផ្ទះលេខ២៦៤ ក្រុមទី៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២១៖៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចុះយកអ្នកវិជ្ជមាន កូវីដ១៩ចំនួន៤នាក់ទាំងយប់បញ្ជូនទៅកាន់ មន្ទីរពេទ្យហ្លួងម៉ែ។

អាជ្ញាធរខណ្ឌស្ទឹងមានជ័យ ប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មេត្តាប្រុងប្រយ័ត្ន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ៕ ផ្តល់សិទ្ធិដោយ៖ freshnews