មន្ត្រីនគរបាលខេត្តត្បូងឃ្មុំពីររូប ដែលកើតជំងឺកូវីដ១៩ បានជាវិញហើយ
Khmer press April 5, 2021 at 9:06 am
facebook

(ត្បូងឃ្មុំ)៖ មន្ត្រីព័ត៌មានខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៥ ខែមេសា នេះថា លោក ឡេង ពៅ និងលោក វ៉ាន់ ណាក្រូ ដែលជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ រកឃើញជំងឺកូវីដ១៩នោះ បានជាវិញអស់ហើយ។

ប្រភពពីមន្ត្រីព័ត៌មានខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មន្ត្រីនគរបាលទាំងពីររូបនេះ ត្រូវបានតេស្តចំនួន៣លើក ក្រោយព្យាបាល លទ្ធផលបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩។

សូមបញ្ជាក់ថា លោក ឡេង ពៅ ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ ដោយឡែកលោក វ៉ាន់ ណាក្រូ បានរកឃើញកើតកូវីដ១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews