កូនអ្នករត់កង់បី ដែលជាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ១៩ ប្រឈមនឹងការចាប់ខ្លួន ដោយសារការរារាំងមិនឲ្យសមត្ថកិច្ច និងក្រុមគ្រូពេទ្យយកទៅធ្វើចត្តាឡីស័ក
Khmer press April 5, 2021 at 12:52 pm
facebook

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចុះទៅយកបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឈ្មោះ ពិន បូ ដែលបានពាក់ព័ន្ធផ្ទាល់ជាមួយនិងឈ្មោះ សោម ឡូ មានវិជ្ជមានកូវីដ-១៩ ដែលត្រូវបានរកឃើញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ដើម្បីយកទៅធ្វើចត្តាឡីស័ក និងយកសំណាកទៅធ្វើតេស្តរកមេរោគកូវីត-១៩។ ប៉ុន្តែឈ្មោះ ពិន បូ ដែលជាអ្នករត់កង់បី មិនបានទៅតាមការអញ្ជើញរបស់សមត្ថកិច្ច និងក្រុមគ្រូពេទ្យនោះឡើយ។

លោក ឆាយ ខែមរ័ត្ន អធិការក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅវេលាម៉ោង ១១៖០០ ថ្ងៃទី៥ ខែមេសានេះ ឲ្យដឹងថា សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានយករថយន្ត ទៅនាំយកឈ្មោះ ពិន ប៉ូ ដោយដំបូងឡើយឈ្មោះ ពិន ប៉ូ យល់ព្រមសហការមកជាមួយសមត្ថកិច្ច និងគ្រូពេទ្យដើម្បីទៅធ្វើចត្តាឡីស័ក និងយកសំណាក ប៉ុន្តែបន្ទាប់មកក៏ស្រាប់តែកូនស្រីរបស់ឈ្មោះ ពិន ប៉ូ បានប្រកែកប្រណាំងយ៉ាងខ្លាំង ដោយមិនអនុញ្ញាតឲ្យយកឪពុករបស់គេចេញពីផ្ទះ ដោយអះអាងថាឪពុករបស់គេគ្មានឈឺអីទេ និងមិនមានអ្នកមើលប្អូនៗរបស់គេនៅផ្ទះ។

លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះសមត្ថកិច្ច និងក្រុមគ្រូពេទ្យបានដកថយសិន ហើយបាន និងកំពុងស្នើសុំគោលការណ៍ទៅកាន់អាជ្ញាធរខេត្ត ដើម្បីមានវិធានការផ្លូវច្បាប់ បើបុគ្គលនោះនៅតែរឹងទទឹង និងរារាំងដល់សមត្ថកិច្ច និងក្រុមការងារ អាចឈានដល់ការចាប់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews