មន្ដ្រីសុខាភិបាល ចុះយកសំណាកលើកទី២ លើបុគ្គលិកហាងលក់សម្លៀកបំពាក «លឹម ហុង» សាខាផ្លូវកម្ពុជាក្រោម
Khmer press April 5, 2021 at 1:32 pm
facebook

(ភ្នំពេញ)៖ បុគ្គលិកហាងលក់សម្លៀកបំពាក់ «លឹម ហុង» សាខាផ្លូវកម្ពុជា ចំនួន៣៣នាក់ ក្រោយពេលធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃរួចមក ត្រូវបានមន្រ្តីសុខាភិបាលចុះមកយកសំណាកលើកទី២ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។ មន្ដ្រីសុខាភិបាលបានបញ្ជាក់ថា រយៈពេល១៤ថ្ងៃកន្លងមកនេះ បុគ្គលិកហាងលក់សម្លៀកបំពាក់មួយនេះ មិនមានចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

បើតាមមន្ដ្រីសុខាភិបាល នៅពេលចុះយកសំណាកលើកទី២នៅថ្ងៃនេះ គឺធ្វើឡើងចំពោះបុគ្គលិក៣៣នាក់ប៉ុណ្ណោះ ហើយបើពិនិត្យទៅមិនឃើញមានរោគសញ្ញាកូវីដ១៩ទេ ហាងលក់សម្លៀកបំពាក់ លឹម ហុង រយៈពេលពី១ថ្ងៃ ទៅ៣ថ្ងៃ នឹងបើកដំណើរការធម្មតាវិញបាន។

សូមបញ្ជាក់ថា កាលពីសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅ មន្រ្តីសុខាភិបាល បាននាំថៅកែហាងលក់សំលៀកបំពាក់ លឹម ហុង សាខាផ្លួវកម្ពុជា ទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ក្រោយចេញរោគសញ្ញាជំងឺឆ្លងកូវីដ១៩ ចំណែកបុគ្គលិក និងក្រុមគ្រួសារចំនួន៣៣នាក់ ត្រូវបានមន្រ្តីសុខាភិបាលយកសំណាក រួចឲ្យនៅធ្វើចត្តាឡីស័កនៅទីតាំង ហាងលក់សំលៀកបំពាក់លឹមហុងផ្ទាល់តែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews