ជូនដំណឹង! អ្នកមានជំងឺកូវីដ-១៩ ធ្លាប់បានទៅ គ្លីនិក សារិកាកែវ នៅបុរី LV ចាប់ពីថ្ងៃទី២៥ ដល់២៩ ខែមីនា, អ្នកសង្ស័យសូមប្រញាប់ទៅធ្វើតេស្ត
Khmer press April 5, 2021 at 4:49 pm
facebook

រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិក​នៅ “គ្លីនិក សារិកាកែវ” ដែលមានទីតាំងស្ថិតនៅ បុរី LV ផ្ទះលេខB4 ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់២៩ ខែមីនា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងរួមមាន៖
📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមអរគុណ ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩