BREAKING: ខេត្តពោធិ៍សាត់ រកឃើញករណីកូវីដ១៩លើកដំបូងចំនួន៣នាក់ ក្នុងនោះមានបុរសម្នាក់ និងស្ដ្រីមានផ្ទៃពោះ២នាក់
Khmer press April 6, 2021 at 8:28 am
facebook

(ពោធិ៍សាត់)៖ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរីករាលដាលដល់ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ដោយរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ និងស្ដ្រី២នាក់ ក្នុងនោះម្នាក់មានផ្ទៃពោះ៩ខែ និងម្នាក់ទៀតមានផ្ទៃពោះ៦ខែ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។

រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រោយទទួលបានលទ្ធផលពិនិត្យសំណាកពី វិទ្យាស្ថានសុខភាពសាធារណៈ ឃើញថា មានពលករ និងប្រជាពលរដ្ឋចំនួន៣នាក់ មានលទ្ធផលវិជ្ជមានកូវីដ១៩ ដែលមានសាវតាដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ថូន ចន្ធូ ភេទស្រី អាយុ៣០ឆ្នាំ មានផ្ទៃពោះ៩ខែ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ពលករមកពីភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសកំបូល ធ្វើការរោងចក្រផលិតខ្សែភ្លើង បានមកដល់ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករលាំង យកសំណាកពិនិត្យថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានសុខ ភាពសាធារណៈ លទ្ធផលវិជ្ជមានកូវីដ១៩។

*ទី២៖ ឈ្មោះ ណាង ស្រីនិត ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ជាពលករមកពីខេត្តព្រះសីហនុ ចំណុចអូរ៥ អ្នកនៅជាមួយផ្ទះឧកញ៉ា ឆេង វុទ្ធី មានផ្ទៃពោះ៦ខែ បានមកដល់ខេត្តពោធិ៍សាត់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករលាំងយកសំណាកពិនិត្យថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានសុខ ភាពសាធារណៈ លទ្ធផលវិជ្ជមានកូវីដ១៩។

*ទី៣៖ ឈ្មោះ ផាន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រសាំបៅ ឃុំក្រពើរពីរ ស្រុកវាលវែង ជាអ្នកដែលបាន ប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ មាស សម្បត្តិ ជាអ្នកមកពីខេត្តកណ្តាល ដែលកំពុងធ្វើចត្តាឡីស័ក រង់ចាំលទ្ធផលពិនិត្យសំណាក ដែលបានចូលធ្វើចត្តាឡីស័កថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កប្រម៉ោយ យកសំណាកពិនិត្យថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានកូវីដ១៩។

ចំពោះករណីខាងលើ រដ្ឋបាលខេត្ត ដោយមានក្រុមការងារស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបុគ្គល វិជ្ជមានកូវីដ១៩ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលមកធ្វើចត្តាឡីស័ក ជៀសវាងឆ្លងចូលសហគមន៍។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ១៩ ទាំង៣ រដ្ឋបាលខេត្ត ដោយមានមន្ទីរសុខាភិបាលខេត្ត បានបញ្ជូនទៅសម្រាកព្យាបាលនៅទីកន្លែងក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលរៀបចំសម្រាប់អ្នកជំងឺកូវីដ១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews