ចេញលក់នៅខ្មែរហើយ! ម៉ូតូអូតូ GPX Drone ជាសេរីភាពនៃការធ្វើដំណើរ
Chan Liny April 12, 2021 at 1:24 pm
facebook

ថ្មីៗនេះ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនម៉ូតូ GPX CAMBODIA បានបង្ហាញនៅម៉ូតូសេ៊រីថ្មី GPX DRONE ឆ្នាំ 2021 ប្រភេទម៉ូតូអូតូ (Scooter) ដំបូងបង្អស់របស់ខ្លួន ហើយក៏ជាសំណព្វចិត្តរបស់អ្នកធ្វើការ ឬ អ្នកនិយមប្រើប្រាស់ម៉ូតូបែបលក្ខណៈគ្រួសារផងដែរ។

DRONE គឺជាម៉ូឌែលម៉ូតូសមាជិកគ្រួសារថ្មីរបស់ ក្រុមហ៊ុនម៉ូតូ GPX ដែលស្ថិតនៅក្នុងដំបូលម៉ាក ម៉ូឌែលម៉ូតូកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះគឺ GPX POPz និង Rock។ ម៉ូតូ DRONE នេះកើតចេញពីការសហការរបស់ក្រុមហ៊ុន GPX និង SYM ដើម្បីធ្វើឲ្យម៉ូឌែលមួយនេះទទួលបាននៅភាពល្អឥតខ្ចោះ និងម៉ាស៊ីនម៉ូតូដំណើរការល្អបំផុត។ ម៉ូឌែលនេះ ម៉ាស៊ីនកម្លាំង 150cc ប្រើប្រាស់ប្រព័ន្ធប៊ិចដែលសន្សំសំចៃសាំង ដែលជាមធ្យម ២.5 លីត្រ ជិៈបានរហូតដល់ទៅ 100 គីឡូម៉ែត្រឯណ្ណោះ។

DRONE មាននៅប្រព័ន្ធសុវត្ថិភាព Smart Key បង្កប់កូនសោរសុវត្ថិភាពដែលអាចប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ ហើយងាយស្រួលក្នុងការបញ្ឆេះ ឬ ពន្លត់ម៉ាស៊ីនម៉ូតូ។ ម៉ូឌែលនេះប្រើប្រាស់អំពូល FULL LED ទាំងចង្កៀងមុខ ក្រោយ និងភ្លើងស៊ីញ៉ូសុំផ្លូវ រីឯកុងទ័រល្បឿនជាប្រភេទ ឌីជីថល LCD រចនាបែបម៉ូតូស្ព័រទំនើបបំផុត។ អ្វីដែលកាន់តែពិសេសនោះ DRONE ផ្តស់សុវត្ថិភាពខ្ពស់ជាមួយប្រព័ន្ធហ្រ្វាំងឌីសទាំងមុខ និងក្រោយ ហើយបូមក្រោយប្រើប្រាស់ប្រភេទបូម Double Spring ទប់លំនឹងបានល្អ បើកបរមានស្ថេរភាព។ មិនតែប៉ុណ្ណោះ DRONE មានបំពាក់នៅប្រព័ន្ធបញ្ចុះកំដៅ Liquid Cooling ធ្វើឲ្យម៉ាស៊ីនត្រជាក់ ងាយស្រួលធ្វើដំណើរក្នុងក្រុងដោយរីករាយ។

ម៉ូឌែលម៉ូតូសេរីថ្មី GPX DRONE 150cc មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ទឹកប៊ិចក្រម៉ៅ ពណ៌ទឹកប្រាក់ប្រផៈ និងពណ៌ក្រហម ហើយលក់ចេញក្នុងតម្លៃត្រឹមតែ $2,800។

បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ 1 ជាម៉ូតូថៃក្នុងស្រុកដែលមានតំណាងចែកចាយច្រើនជាង 300 សាខាក្នុងប្រទេសថៃ និង 13 ប្រទេសជាដៃគូសហការមានដូចជា ប្រទេសកម្ពុជាយើង, ប្រទេសវៀតណាម, ប្រទេសនេប៉ាល់, ប្រទេសបង់ក្លាដែស, ប្រទេសម៉ាឡេស៊ី, ប្រទេសហុងកុង, ប្រទេសជប៉ុន, ប្រទេសកូរ៉េ, ប្រទេសតៃវ៉ាន់, ប្រទេសក្រិក,ប្រទេសហ្វីលីពីន, ប្រទេសឈីលី, និង ប្រទេសប៉េរូ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់ម៉ូឌែលម៉ូតូរបស់ GPX គឺរចនារូបរាងដ៏ប្រណីត ឡូយឥតខ្ចោះ សក្កិសមបំផុត ដែលប្រាកដជានាំលោកអ្នកមកជាមួយអារម្មណ៍ថ្មីប្លែក ទាក់ទាញ និងគុណភាពល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន។