realme ថ្មីប្លែកក្នុងការច្នៃប្រឌិតដោយប្រែក្លាយកម្មវិធីប្រកាសស្មាតហ្វូនកំពូលកាមេរ៉ា 108MP realme 8 Pro ទៅជាកម្មវិធីជជែកកម្សាន្តគួរឱ្យចាប់អារម្មណ៍នៅថ្ងៃទី27 ខែមេសានេះ
Khmer press April 26, 2021 at 11:39 am
facebook

realme ដែលជាប្រេនស្មាតហ្វូនបច្ចេកវិទ្យាពេញនិយម នឹងដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 8 Pro នៅថ្ងៃទី 27 ខែមេសា នេះវេលា 6:30 ល្ងាច ។ លើកនេះrealme ពិតច្នៃប្រឌិតមែនទែនដោយប្រែក្លាយប្រកាសស្មាតហ្វូនកំពូលកាមេរ៉ា 108MP realme 8 Pro ទៅជាកម្មវិធីជជែកកម្សាន្តគួរឱ្យចាប់អារម្មណ៍ហើយនឹងធ្វើការចាក់ផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់ realme និង 3FUN ផងដែរ ។ យោងតាមស្មារតីនៃម៉ាកផលិតផល Dare to Leap “ ហ៊ានឆ្ពោះទៅមុខ” realme 8 Pro ដែលផ្តោតទៅលើកាេមរ៉ា នឹងនាំមកនូវបទពិសោធន៍ផលិតផលដែលមាន “ភាពភ្ញាក់ផ្អើល”មកដល់អ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើន។ តោះ!ឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។

កាមេរ៉ាទំហំធំ 108MP ដំបូងគេបង្អស់ដែលមានតម្លៃក្រោម 400$

Realme 8 pro បានបំពាក់នូវកាមេរ៉ា 108MP Sensor HM2 ជំនាន់ថ្មីបង្អស់របស់ Samsung មកប្រើជាកាមេរ៉ាគោល ដែលមានលក្ខណៈពិសេស 12000 X 9000 Pixel ជាមួយនិងសិនស័រទំហំធំ 1/1.52 អ៊ីញ។ ទំហំ Pixel ធំជាងមុនអាចធានាគុណភាពរូបភាពកាន់តែល្អ ហើយ HM2 ក៏អាចថតរូប9ប៉ុស្តិ៍រួមបញ្ចូលក្នុងរូប1សន្លឹកផងដែរ បូករួមជាមួយមុខងារ ISOCELL PLUS និង Smart-ISO ដែលអាចឲ្យទូរស័ព្ទ realmeថតរូបកាន់តែល្អលេចធ្លោទោះបីស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ។ រូបថតនៃកាមេរ៉ាទំហំ 108MP ដែលថតដោយ realme 8 Pro បានផ្តល់តុល្យភាពពន្លឺល្អ រួមជាមួយពណ៌ដ៏រស់រវើក និងមានភាពម៉ត់ច្បាស់ទាំងកន្លែងភ្លឺ និងងងឹត។ ទោះបីពង្រីកក៏នៅតែឃើញភាពណម៉ត់ក្នុងរូបភាពច្បាស់ល្អ។ ដោយផ្អែកលើ សិនស័រកម្រិតខ្ពស់ 108MP realme បានបង្កើនការផ្តល់ឲ្យនូវមុខងារច្រើនកាន់តែមានប្រសិទ្ធិភាពជាងមុន និងលក្ខណៈពិសេស មុខងារលេចធ្លោជាច្រើនទៀតដូចជា៖ In-sensor zoom ពង្រីករូបភាពបានកាន់តែច្បាស់, មុខងារថ្មី New Starry Mode with time-lapse video, Tilt-shift photography នៃពិភពលោកខ្នាតតូច, Portrait Filters ថ្មីកាន់តែលេចធ្លោ។

កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាសាកថ្មលឿន

Realme 8 Pro ជាមួយនឹងថាមពលថ្មទំហំ 4500mAh នៅពេលសាកថាមពល SuperDart 50W វាចំណាយពេលត្រឹមតែ 47 នាទីប៉ុណ្ណោះសាកដល់ ១០០%។ បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart រក្សាល្បឿនសាកឲ្យនៅតែលឿន ទោះបីអ្នកលេងហ្គេម ឬមើលវីដេអូ ។ អ្នកនឹងអាចបញ្ចូលថ្មបាន 53% ក្នុងរយៈពេលតែ 30 នាទី នៅពេលអ្នកកំពុងសាកថ្ម និងលេងហ្គេមក្នុងពេលជាមួយគ្នា។ ចំនុចសំខាន់មួយទៀត realme 8 Pro បំពាក់បន្ទះអេក្រង់ Single-Punch Hole Display ប្រភេទបន្ទះបង្ហាញ Super AMOLED ទំហំ 6.4 អ៊ីញ។ សម្រាប់កំលាំងម៉ាស៊ីនរបស់ម៉ូដែលបង realme 8 Pro គឺរត់លើបន្ទះឈីប Snapdragon 720G (8nm) កម្រិត octa-core រត់លើប្រព័ន្ធ Kryo 465 មានល្បឿនខ្ពស់បំផុតដល់ 2.3GHz។ ចំនុចដែល realme តែងតែឈានមុខគេនឹងលេចធ្លោផងដែរគឺបច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart ជមួយនឹងទំហំថ្ម 4500mAh ។