• បើមិនកែទម្លាប់៥ចំនុចនេះទេ ធានាថាពាក់កណ្តាលខែមិនទាន់ដាច់លុយមិនខាន
    ចំណេះដឹង

    មនុស្សមួយចំនួនបរាជ័យក្នុងការសន្សំលុយ ហើយលទ្ធផលដែលពួកគេទទួលបាននោះគឺគ្មានសល់លុយទាល់តែសោះ បន្ទាប់ពីធ្វើការងារជាច្រើនឆ្នាំមក។ ពេលខ្លះពួកគេបានដោះសារឬកុហកខ្លួនឯងថា ការចាយវាយទាំងអស់នោះសុទ្ធតែចាំបាច់ ឬសំខាន់សម្រាប់ពួកគេ តែជាក់ស្តែងការចាយខ្ជះខ្ជាយមួយចំនួនគឺគ្រាន់តែជាទម្លាប់អាក្រក់របស់ពួកគេតែប៉ុណ្ណោះ។ ហើយខាងក្រោមនេះគឺជាទម្លាប់អាក្រក់នៃការចាយលុយខ្ជះខ្ជាយចំនួន ៥ ដែលលោកត្រូវបោះបង់ចោល ប្រសិនបើលោកអ្នកចង់សល់លុយកាក់នៅថ្ងៃខាងមុខ៖ ១. ចូលចិត្តទិញអ្វីតាមចិត្តស្រលាញ់។​ មុននឹងទិញអ្វីមួយត្រូវសួរខ្លួនឯងថា វាចាំបាច់ឬអត់ ហើយបើវាមិនមែនជារបស់ចាំបាច់នោះទេ ទោះស្រលាញ់វាប៉ុណ្ណាក៏ដោយកុំទិញវាឲ្យសោះ។ ២. ការចាយវាយដោយគ្មានផែនការច្បាស់លាស់។ អ្នកត្រូវបែងចែកលុយឲ្យបានត្រឹមត្រូវ​ ឧទាហរណ៍ប្រាក់ត្រូវសន្សំ ៣០% នៃប្រាក់ចំណូល ហើយ ៧០% ទៀតសម្រាប់ចាយ។ ហើយអ្នកត្រូវដាក់កំហិតខ្លួនឯងថា ត្រូវចាយតែ ៧០% នោះបានហើយ និងដាច់ខាតមិនប៉ះពាល់ប្រាក់ដែលត្រូវសន្សំ ៣០%ឡើយ។ ៣. យកល្អកុំចាយលុយតាម

    August 31, 2019
  • ក្រុមអ្នកគាំទ្រ BLACKPINK ផ្ទុះកំហឹងពេញបណ្តាញសង្គមក្រោយដឹងថាសមាជិកស្រីស្អាត Rosé ត្រូវបានក្រុមហ៊ុនមិនសូវយកចិត្តទុកដាក់ និងមិនបានផ្តល់ការងារឲ្យនាងដូចសមាជិកដទៃ
    អន្តរជាតិ

    ក្រុមអ្នកគាំទ្រក្រុមចម្រៀងនារីកូរ៉េល្បីឈ្មោះ BLACKPINK ដែលយើងគ្រប់គ្នាស្គាល់ពួកគាត់តាមរយៈឈ្មោះហ្វេនក្លឹប BLINKs បានប្រមូលម្តុំគ្នាគាំទ្រ និងលើកទឹកចិត្តដល់សមាជិកស្រីស្អាត Rosé ក្រោយពេលដែលដឹងថានាងគឺជាសមាជិកតែម្នាក់ដែលត្រូវបានក្រុមហ៊ុន YG Entertainment ខ្វះការយកចិត្តទុកដាក់ ឬអាចនិយាយបានថាក្រុមហ៊ុនមើលរំលង។ រឿងរ៉ាវទាំងនេះបានកើតឡើងបន្ទាប់ពីឪពុករបស់អ្នកចម្រៀងស្រីរូបនេះដែលមានគណនី Instagram ឈ្មោះថា Mason Park បានចុចចូលចិត្តប្រធានបទដែលនិយាយពីការ មិនឲ្យតម្លៃ ឬ មនុស្សដែលគេមើលរំលង ដែលនិយាយពីការគ្រប់គ្រងសកម្មភាពរបស់ Rosé ជាច្រើនដងនៅក្នុងបណ្តាញសង្គម។ ក្នុងចំណោមនោះគឺមានសុភាសិតល្បីឈ្មោះមួយដែលចេញមកពី Marilyn Monroe និយាយថា «ខ្ញុំជឿថាអ្វីៗគ្រប់យ៉ាងកើតឡើងសុទ្ធតែមានហេតុផល»។ សុភាសិតបន្ថែមពីលើនេះទៀតគឺ «មនុស្សអាចផ្លាស់ប្តូរ ដូចនេះអ្នកត្រូវរៀនកាត់ចិត្ត អ្វីដែលខុស អ្នកអាចពេញចិត្តនៅពេលដែលវាបានផ្លាស់ប្តូរមកជាត្រូវ

    August 31, 2019
  • មនុស្ស ៧៧,៥០០នាក់ នៅទីក្រុងបាងកក កំពុងរស់នៅជាមួយមេរោគអេដស៍
    អន្តរជាតិ

    ថៃ៖ អាជ្ញាធរប៉ាន់ស្មានថា មានមនុស្ស ៧៧,៥០០នាក់ នៅទីក្រុងបាងកកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលក្នុងនោះមាន ១,១៩០នាក់ បានឆ្លងវីរុសនៅឆ្នាំនេះ។ ក្នុងនោះផងដែរ ៦២៨នាក់ ក្នុងចំណោម ១,១៩០នាក់ ដែលទើបតែត្រូវបានរកឃើញក្នុងឆ្នាំនេះមានអាយុក្រោម ២៥ឆ្នាំ ប៉ុណ្ណោះ។ តួលេខនេះត្រូវបានបង្ហាញកាលពីម្សិលមិញនៅឯកិច្ចប្រជុំមួយ ដើម្បីប្រកាសពីវិធានការណ៍ប្រសើរឡើង និងតាមដានអ្នកផ្ទុកមេរោគអេដស៍តាមរយៈប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃនៅបាងកក។ ព័ត៌មានពីកម្មវិធីជំនួយជាតិនៃការិយាល័យសេវាសុខភាពជាតិបង្ហាញថា អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៥,១២៣ នាក់នៅទីក្រុងបាងកក កំពុងទទួលថ្នាំប្រឆាំងនឹងមេរោគ ហើយ ៤១,៨៩៣ ក្នុងចំណោមពួកគេ មានកម្រិតវីរុសតិចជាង ១,០០០ កូពី/មីលីលីត្រឈាម។ រដ្ឋបាលក្រុងបាងកកនឹងបន្តពង្រីកបច្ចេកវិទ្យា ដើម្បីធានាថាប្រជាជនដែលឆ្លងមេរោគអេដស៍នៅទីក្រុងបាងកកនឹងរក្សាបាននូវគុណភាពជីវិតល្អ។ កិច្ចប្រជុំនេះមានការចូលរួមពីគិលានុបដ្ឋាយិកា និងអ្នកប្រតិបត្តិកុំព្យូទ័រចំនួន ១៥០នាក់

    August 31, 2019
  • កាន់ដំបងឬស្សីឈរកន្លែងងងឹតចាំស្ទាក់វាយប្លន់ម៉ូតូនៅផ្លូវ៦០ម៉ែត្រ​ បានសម្រេច​ហេីយ​ តែជនរងគ្រោះស្រែកឲ្យគេជួយ ក៏ត្រូវប៉េអឹមក្របួចចូលគុក
    ព័ត៌មានជាតិ

    ភ្នំពេញ៖ ឈរចាំស្ទាក់វាយប្លន់ប្រជាពលរដ្ឋនៅកន្លែងងងឹត តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្របួចចូលគុក ។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅពន្ធនាគារព្រៃស តាមការបញ្ជាឲ្យឃុំខ្លួនរបស់ តុលាការ បន្ទាប់ពីរូបគេបានពួនសង្ងំនៅកន្លែងងងឹង រងចាំស្ទាក់វាយប្លន់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៤:៣០នាទី នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យ ០១នាក់ ឈ្មោះ នូ សុផា ភេទប្រុស អាយុ ៣៣ឆ្នាំ

    August 31, 2019
  • ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងអេបូឡានៅប្រទេសអាហ្រ្វិក «កុងហ្គោ» កើនដល់ជាង២,០០០នាក់ហើយ
    អន្តរជាតិ

    (អាហ្រ្វិក)៖ តួលេខនៃចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលស្ថិតនៅតំបន់ អាហ្រ្វិកកណ្តាល បានកើនឡើងដល់ ជាង២,០០០នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។ របាយការណ៍របស់រដ្ឋាភិបាលកុងហ្គោ ដែលចេញផ្សាយនាថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងដ៏កាច សាហាវខាងលើ បានកើនដល់២,០០៦នាក់ ខណៈករណីឆ្លងសរុបបានកើនដល់៣,០០៤ករណី ហើយវាត្រូវគេចាត់ទុកថា ជាការរីករាលដាលអាក្រក់ជាងគេទីពីរ ក្នុងកំណត់ត្រានៃការឆ្លងវីរុសអេបូឡា។ ករណីឆ្លងកំឡុងឆ្នាំ២០១៣និងឆ្នាំ២០១៦ នៅតាមតំបន់ អាហ្រ្វិកខាងលិច គឺជាករណីរីករាលដាលអេបូឡាអាក្រក់ជាងគេបំផុត ដោយមនុស្ស១១,៣០០នាក់បានស្លាប់ នៅក្នុងចំណោម មនុស្ស២៨,០០០នាក់ ដែលបានឆ្លងរោគនេះ។ គួរជម្រាបថា ការរីករាលជំងឺអេបូឡាបច្ចុប្បន្ន គឺជាលើកទី១០ហើយសម្រាប់ប្រទេសកុងហ្គោ

    August 31, 2019
  • ក្រុមក្មេងស្ទាវ២ក្រុមដេញវាយគ្នាផ្អើល តំបន់ទឹកធ្លាក់ថ្មក្រាល ព្រោះតែរឿងស្រលាញ់ស្រីតែមួយ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ទៀតហើយ និងបន្តចាប់ខ្លួនបន្ថែមទៀត
    ព័ត៌មានជាតិ

    កំពង់ឆ្នាំង៖ ក្រោយករណីបង្កហឹង្សាជម្លោះរវាងបក្ខពួកក្រុមក្មេងទំនេីង២ក្រុម កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទីកន្លងទៅ ស្ថិតនៅភូមិកោះខ្ទុម ឃុំជៀប​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​ សមត្ថកិច្ចពាក់ព័ន្ធបានធ្វេីការស្រាវជ្រាវ​តាមវែកមុខជនដៃដល់។ បន្ទាប់ព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ វី នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស នៅរសៀលថ្ងៃដដែលកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទឹកផុស បានបន្តឃាត់ខ្លួនមុខសញ្ញា ដែលបង្កហិង្សាដោយចេតនានៅទីតាំងតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលបានចំនួន ៣នាក់ ថែមទៀតហេីយ មាន ឈ្មោះ សាំង សាន់ ហៅខុង ,

    August 31, 2019
  • សាហាវហួស! ខឹងសុំអតីតមិត្តស្រីត្រូវគ្នាវិញមិនបាន បុរសម្នាក់បានអាកសម្លាប់នាង ហើយសម្លាប់ខ្លួនឯងតាមក្រោយតែម្តង
    អន្តរជាតិ

    ចិន៖ បុរសម្នាក់បានសម្លាប់អតីតសង្សារបស់ខ្លួន ព្រោះតែសុំនាងត្រូវគ្នាវិញមិនបាន ហើយក្រោយមកគាត់ក៏សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនៅក្នុងក្រុង Changsha ខេត្ត Hunan ភាគខាងលិចប្រទេសចិន។ តាមសាក្សីដែលជាមិត្តភក្តិរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះបានចែកផ្លូវគ្នាជាមួយនឹងបុរសជាសង្សាមួយរយៈមកហើយ ខណៈបុរសជាសង្សាបានព្យាយាមសុំនាងត្រូវគ្នាវិញជាច្រើនដងតែមិនបានសម្រេច។ នៅក្នុងថ្ងៃកើតហេតុបុរសជាសង្សាបានហៅទូរស័ព្ទទៅកាន់អតីតមិត្តស្រីខ្លួន និងបានសុំជួបនាងជាលើកចុងក្រោយនៅក្នុងបន្ទប់សណ្ឋគារមួយកន្លែង ហើយដោយខ្លាចមានបញ្ហាអ្វីនោះ ស្រ្តីជាអតីតសង្សាក៏បានបបួលមិត្តភក្តិនាងដែលជាស្រ្តីដូចគ្នាទៅជាមួយ ៣ នាក់ផងដែរ។ លុះទៅដល់ក្នុងបន្ទប់សណ្ឋាគារ ការប្រកែកគ្នាមួយបានកើតឡើង និងក្រោយមកក៏ឈានទៅដល់ការកើតមានអំពើហិង្សា។ ​ ភ្លាមនោះមិត្តភក្តិ ៣ នាក់ របស់ស្រ្តីរងគ្រោះបានរត់ចេញពីបន្ទប់សណ្ឋាគារ ដើម្បីស្វែងរកជំនួយពីបុគ្គលិកសណ្ឋាគារ តែពេលត្រលប់មកវិញក៏បានប្រទះឃើញអតីតគូស្នេហ៍ទាំងពីរនាក់បានស្លាប់បាត់ទៅហើយ។ តាមការពិនិត្យរបស់ប៉ូលិសជំនាញបានរកឃើញថា បុរសជាសង្សាបានយកកាំបិតអាកសម្លាប់អតីតមិត្តស្រីខ្លួនមុន ហើយក្រោយមកគាត់ក៏បានសម្លាប់ខ្លួនឯងតាមក្រោយទៀត៕ ប្រភព៖ Khmer Note

    August 31, 2019
  • ធ្លាក់ដែកពីដងយោងត្រូវក្បាលបុរសជនជាតិចិនម្នាក់ បណ្តាលឲ្យរបួសធ្ងន់ នៅខេត្តព្រះសីហនុ
    ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-សមត្ថកិច្ចមូលដ្ឋានប្រាប់ថា បុរសកម្មករសំណង់ជនជាតិចិនមួយរូប បានរងរបួសធ្ងន់ធ្ងរ ដោយសារដែកធ្លាក់ពីដងយោងមកត្រូវក្បាល ក្នុងការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងនៅក្នុងភូមិ៤សង្កាត់ លេខ៤ក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះរបស់ជនរងគ្រោះនៅឡើយ និងកំពុងបន្តការដោះស្រាយតាមនិតិវិធី៕ ប្រភព៖ Khmer Note

    August 31, 2019